កំពង់ស្ពឺ៖នាថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លាង ឈីវ អនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រាច ខេត្តកំពត។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បាននាំយកនូវថវិកាចំនួន ៥០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតមានដូចជា(អង្ករចំនួន២បេ,ទឹកក្រូចចំនួន ២កេស,មីចំនួន ២កេស និងទឹកសុទ្ធចំនួន២កេស)ថែមទៀតផងដែរ។
ដោយក្តីរំភើបរីករាយឥតឧបមា លោកវរសេនីយ៍ត្រី លាង ឈីវ បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានបន្តថាក្នុងនាមគាត់ជាមន្ត្រីថ្នាក់ក្រោម គាត់ពិតជាមានសេចក្តីសោមនស្សរីករាយ រំភើបរខ្លាំងណាស់ ដែលលោកមេបញ្ជាការ យកចិត្តទុកដាក់ ព្រមទាំងបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ផងដែរ។
ហើយលោកក៏សូមជួនពរជ័យសេរីមង្គលដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការនិងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ)សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕