លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!

កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ​ នាយទាហាន​ នាយទាហានរង​ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅ​សាល​ប្រជុំ​​ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងពេលជួបសំណេះសំណាលនេះដែរ នាយទាហាន​ នាយទាហានរង ក៏បានលើកឡើងនូវ​សំណើរសំណូមពរមួយចំនួនផងដែរ ពាក់ព័ន្ធ​កន្លែងការស្នាក់នៅប្រចាំថ្ងៃ និងតម្រូវការមួយចំនួនថែមទៀត។

ជាចុងក្រោយនៅពេលបានទទួលនូវការសំណូមពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយទៅតាមសំណើរបស់​ នាយទាហាន នាយទាហានរង ដែលបានសំណូមពរផងដែរ​​​ និងបានដាក់បទបញ្ជាដល់​ នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ស្លៀកពាក់ឯកសណ្ឋានត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចេញក្រៅបំពេញការងារ ត្រូវយកចិត្តទុកដាក់នូវរាល់ការងារទាំងឡាយណាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់គ្នា ចេះយោគយល់អព្យាស្រ័យគ្នា សំខាន់គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អថែមទៀតផង៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *