កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមកនិងបន្តរហូតមកដល់ពេលនេះ។ ភាគីកម្ពុជានិងថៃបានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុងលើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *