ក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ៣១១ ប្រក ព.ម ចុះថ្ងៃទី១ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក មាស សារ៉ា អាសយដ្ឋាននៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាម្ចាស់សហគ្រាស គេហទំព័រ សារ៉ា អិនស៊ីស៊ី ដេលី ធ្វើអាជីវកម្មផ្សព្វផ្សាយតាមរយៈគេហទំព័រឈ្មោះ “www.ccn-daily.com” មានអាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។