ដូណាល់ ត្រាំ កោះហៅមេដឹកនាំ២ប្រទេសដែលឈ្លោះគ្នាជាង ៣ ទសវត្សរ៍ឱ្យទៅចុះកិច្ចព្រមព្រៀងសន្តិភាព
===============
ពិភពលោកកំពុងផ្ទុះការចាប់អារម្មណ៍លើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលក្លាយជាប្រធានាធិបតីនៃសន្តិភាពក្នុងពេលថ្មីៗនេះ ក្រោយពីលោកបានគំរាមរុស្សី ឱ្យប្រញាប់ឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន ហើយលោកក៏ជាអ្នកស្រែកគំរាមថៃ ឱ្យឈានដល់បទឈប់បាញ់ជាមួយកម្ពុជា ដែរ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានកោះហៅប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ Ilham Aliyev និងនាយករដ្ឋមន្ត្រីអាម៉េនី Nikol Pashinyan ឱ្យទៅកាន់សេតវិមាន ដើម្បីចាប់បង្ខំឱ្យចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ ៣៥ ឆ្នាំរវាងប្រទេសទាំងពីរ៕ ប្រភព៖ Nikkei Asia
