ទាហានជើងទឹកអាម៉េរិក ម្នាក់ប្រឈមការជាប់ពន្ធនាគារមួយជីវិតពីបទលក់ការណ៍សម្ងាត់យោធាឱ្យទៅមហាយក្សចិន

ទាហានជើងទឹកអាម៉េរិក ម្នាក់ត្រូវបានតុលាកាសហព័ន្ធ​អាម៉េរិក បើកសវនាការជំនុំជម្រះកាលពីថ្ងៃពុធ ទី២០ ខែតុលា ពីបទលក់ការណ៍សម្ងាត់យោធាទាក់ទិននឹងនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ទៅឱ្យមន្ត្រីចារកម្មចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា នេះ។

ក្រសួងយុត្តិធម៌អាម៉េរិក បានចេញសេចក្ដីប្រកាសព័ត៌មាន​ថា ទាហានជើងទឹកអាម៉េរិក ដើមកំណើតចិន ដែលមានឈ្មោះ វ័យ ជិនឆាវ (Wei Jinchao) ហៅ Patrick អាយុ ២៥ ឆ្នាំគឺជាវិស្វករថែទាំម៉ាស៊ីននៃនាវាផ្ទុកយន្តហោះចម្បាំងធុន USS Essex ​នៅក្រុងស៊ែន ឌីអេហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា។ ហើយអំឡុងពេលធ្វើការ​នៅលើនាវាចម្បាំងខាងលើរយៈពេលជាង ១៨ ខែ ទាហានជើងទឹក​​នេះ​បានលក់ការណ៍សម្ងាត់យោធាទាក់ទិននឹង​នាវាចម្បាំងនេះ​ឱ្យទៅចារកម្មចិន ម្នាក់់​ក្នុងតម្លៃ ១២.០០០ ដុល្លារ។

ទាហានក្បត់ជាតិដែលលក់ការណ៍សម្ងាត់យោធារបស់សហ​រដ្ឋ​អាម៉េរិក ឱ្យទៅមហាយក្សចិន ដែលជាគូបក្ខដិបក្ខស៊ីសាច់ហត់ឈាមគ្នានេះ អាចប្រឈមនឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​ការ​កាត់​ទោស​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី០១ ខែ​ធ្នូ ចុងឆ្នាំ២០២៥ នេះ។

សូមបញ្ជាក់​ថា ករណី​នេះ​មិនមែនជារឿងថ្មីទេនៅក្នុងការប្រកួតប្រជែងផ្នែកស៊ើបការណ៍សម្ងាត់ដែលបានក្លាយជាជំងឺរ៉ាំរ៉ៃរវាងប្រទេសមហាអំណាចទាំងពីរ ដែល​តែងតែដាក់ការសង្ស័យ និងព្រួយបារម្ភអំពីការបែកធ្លាយការណ៍សម្ងាត់យោធាដល់គ្នាទៅវិញទៅមក៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *