ទាហានភូមិភាគ៥​ ​ចាប់​លៀសចំនួន​ ២០តោន​ ដែល​ឈ្មួញ​រៀបចំ​នាំចេញ​ទៅ​វៀតណាម​ !

កំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆការ ឆ្នាំ២០២៥ វេលាម៉ោង០៤:២២ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្រ្គាបបទ ល្មើសនេសាទបឹងទន្លេសាប និងបទបញ្ជារបស់ថ្នាក់លើ កងកម្លាំងបង្ក្រាបបទល្មើសនេសាទ របស់យោធភូមិភាគទី៥ បានដឹកនាំដោយលោកវរសេនីយ៍ទោ ស វិបុល ដឹកនាំកម្លាំងចំនួន១០នាក់បានសហការជាមួយនិងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ចំនួន១០នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ីរស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានធ្វើការបង្ក្រាបឡានដឹកលៀសខុសច្បាប់ចំនួន០១គ្រឿង មានលៀដចំនួន២០តោន ឡាន ម៉ាក Hiundy (ហ៊ីយិនដាយ) ស្លាកលេខ ភ្នំពេញ 3H. 0196 បើកបរដោយឈ្មោះ ចាន់ ធី.ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សា ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើការដឹកជញ្ជូនលៀស ជាប្រភេទលៀសចំណី ដឹងពីចំណុចកំពង់ឃ្នាស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយគោលដៅគឺត្រូវដឹកទៅប្រទេសវៀតណាម។
ក្នុងនោះក៏មានកម្លាំងរដ្ឋបាលជលផលចូលរួមសហការបង្ក្រាបផងដែរ។
គូបញ្ជាក់ផងដែរថា គោលដៅដែលកងកម្លាំងឃាត់បានគឺនៅភូមិស្វាយបេការ៉ង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកកម្លាំងយើងក៏បាននាំមកស្នាក់ការរបស់យោធភូមិ ភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់។
ចំណែកលៀស ដែលជាប្រភេទលៀសចំណីល្អិតៗ កងកម្លាំងសហការចម្រុះ ដែលមានមន្ត្រីរដ្ឋបាលជលផលចូលរួម បានធ្វើការប្រលែងចាក់ចូលក្នុងទន្លេសាបវិញ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕May be an image of one or more people and text that says '오로 ភ្នំពេញ ភំពេោ 3H-0196 G 国で品 000O'May be an image of textNo photo description available.May be an image of one or more people and textMay be an image of fishing and kayakMay be an image of puffball mushroom
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *