រុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីត្រូវតែមានវត្តមានដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងប្រទេសអ៊ុយក្រែន បើមិនដូច្នេះទេ វានឹងគ្មានច្រកចេញទេ

 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

លោក Lavrov បាននិយាយថា លោកជឿថា មេដឹកនាំលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានដឹងថា ការប៉ុនប៉ងស្វែងរកដំណោះស្រាយចំពោះការធានាសន្តិសុខរបស់អ៊ុយក្រែន ដោយគ្មានការចូលរួមពីរុស្ស៊ី នឹងក្លាយជាផ្លូវទាល់ ដែលមានន័យថា វាមិនអាចទៅរួចទេក្នុងការទទួលបានជោគជ័យ។

ជាងនេះទៅទៀត តំណាងរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានយោបាយ ដើម្បីដោះស្រាយជម្លោះជាមួយអ៊ុយក្រែន។ លោកបានបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាគ្រប់ទម្រង់ និងបានបង្កើនកម្រិតគណៈប្រតិភូដែលចូលរួមក្នុងការចរចា។

ទាក់ទិននឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា រាល់ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គួរតែជាការបញ្ចប់ការចរចា ហើយគួរតែត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
ប្រភព៖ Reuters

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *