លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ

កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នាឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារអមតំណើរ បានចូលជួបសំណេះសំណាលអំពីសុខភាពរបស់ ឯកឧត្តម យឹម សុខុម និងជូនពរសូមអោយឆាប់ជាសះស្បើយ ប្រកបដោយសុខភាពល្អ ហើយក៏បាននាំយកនូវផ្លែឈើមួយកន្ត្រក់ផងដែរ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *