វិស័យសំណង់នៅប្រទេសថៃកំពុងកកស្ទះខ្លាំង ក្រោយពលករកម្ពុជា ៣០០,០០០ នាក់ត្រឡប់ទៅប្រទេសកំណើតវិញ ******************** ការរអាក់រអួលក្នុងវិស័យសំណង់ ក្រោយប្រជាជនកម្ពុជាចំនួន ៣០០,០០០ នាក់ត្រឡប់ទៅប្រទេសកំណើតវិញ ដោយបង្វែលទៅរកពលករស្រីលង្កាថា​ ល្អ ប៉ុន្តែប្រាក់ឈ្នួលគឺខ្ពស់ជាងច្រើនដង។ អ្នកដែលធ្វើការនៅប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ចំណូលពី ៧៥,០០០ ទៅ ៨០,០០០ បាតក្នុងមួយខែ។ លោកស្រី Lisa Ngamtrakulphanich ប្រធានសមាគមឧស្សាហកម្មសំណង់ថៃ បានបង្ហើបថា ពលករខ្មែរក្នុងវិស័យសំណង់មានចំនួនសរុបប្រមាណ 50ម៉ឺននាក់ មកទាល់ពេលនេះ ពលករខ្មែរបានត្រឡប់ទៅស្រុកកំណើតវិញប្រមាណជា 30ម៉ឺននាក់។ ប្រការនេះបានជះឥទ្ធិពលដល់គម្រោងដែលកំពុងបន្ត ជាពិសេសគម្រោងវិស័យឯកជន ដូចជាគម្រោងអចលនទ្រព្យ ដែលម្ចាស់គម្រោងត្រូវពន្លឿនការសាងសង់ឲ្យបានទាន់ពេលកំណត់។ នេះបាននាំឱ្យមានទំនោរក្នុងការបដិសេធការបន្តកិច្ចសន្យាសម្រាប់អ្នកម៉ៅការ។ ដើម្បីដោះស្រាយបញ្ហានេះ សមាគមបានធ្វើលិខិតទៅសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ ពួកគេកំពុងរៀបចំស្នើទៅរដ្ឋាភិបាលធ្វើនូវកិច្ចព្រមព្រៀងការងារទ្វេភាគីដើម្បីអនុញ្ញាតឲ្យមានការនាំពលករកម្ពុជាមកធ្វើការនៅប្រទេសថៃវិញ។ ទាក់ទិននឹងគណៈរដ្ឋមន្រ្តី អនុម័តអោយក្រសួងការងារនាំពលករចំនួន ១ ម៉ឺននាក់ពីស្រីលង្កាមកធ្វើការនៅប្រទេសថៃរយៈពេល ២ ឆ្នាំ ដោយអាចពន្យាររយៈពេល ២ ឆ្នាំ ប្រសិនបើកិច្ចសន្យាជោគជ័យ ហើយនិយោជកនៅតែបន្តទាមទារនោះ សមាគមសុខចិត្តធ្វើការសាកល្បងដំបូង។ ដោយសារតែប្រទេសថៃមិនដែលនាំពលករពីស្រីលង្កាពីមុនមកទេ ហើយវានៅតែមិនច្បាស់លាស់ថាតើពួកគេនឹងអាចបញ្ចូលជាមួយប្រព័ន្ធរបស់ថៃបានឬអត់។ ទោះជាយ៉ាងណា ប្រាក់ឈ្នួលរបស់ពលករស្រីលង្កាមានកម្រិតខ្ពស់ជាងពលករខ្មែរ និងពលករថៃ។ ទិន្នន័យបង្ហាញថា ពលករស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថាន ដែលធ្វើការនៅសិង្ហបុរី និងម៉ាឡេស៊ី អាចរកបានចន្លោះពី 2,300 – 2,500 ដុល្លារ៍ក្នុងមួយខែ។ ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ការរអាក់រអួលក្នុងវិស័យសំណង់ ក្រោយប្រជាជនកម្ពុជាចំនួន ៣០០,០០០ នាក់ត្រឡប់ទៅប្រទេសកំណើតវិញ ដោយបង្វែលទៅរកពលករស្រីលង្កាថា​ ល្អ ប៉ុន្តែប្រាក់ឈ្នួលគឺខ្ពស់ជាងច្រើនដង។ អ្នកដែលធ្វើការនៅប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ចំណូលពី ៧៥,០០០ ទៅ ៨០,០០០ បាតក្នុងមួយខែ។

លោកស្រី Lisa Ngamtrakulphanich ប្រធានសមាគមឧស្សាហកម្មសំណង់ថៃ បានបង្ហើបថា ពលករខ្មែរក្នុងវិស័យសំណង់មានចំនួនសរុបប្រមាណ 50ម៉ឺននាក់ មកទាល់ពេលនេះ ពលករខ្មែរបានត្រឡប់ទៅស្រុកកំណើតវិញប្រមាណជា 30ម៉ឺននាក់។

ប្រការនេះបានជះឥទ្ធិពលដល់គម្រោងដែលកំពុងបន្ត ជាពិសេសគម្រោងវិស័យឯកជន ដូចជាគម្រោងអចលនទ្រព្យ ដែលម្ចាស់គម្រោងត្រូវពន្លឿនការសាងសង់ឲ្យបានទាន់ពេលកំណត់។ នេះបាននាំឱ្យមានទំនោរក្នុងការបដិសេធការបន្តកិច្ចសន្យាសម្រាប់អ្នកម៉ៅការ។

ដើម្បីដោះស្រាយបញ្ហានេះ សមាគមបានធ្វើលិខិតទៅសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ ពួកគេកំពុងរៀបចំស្នើទៅរដ្ឋាភិបាលធ្វើនូវកិច្ចព្រមព្រៀងការងារទ្វេភាគីដើម្បីអនុញ្ញាតឲ្យមានការនាំពលករកម្ពុជាមកធ្វើការនៅប្រទេសថៃវិញ។

ទាក់ទិននឹងគណៈរដ្ឋមន្រ្តី អនុម័តអោយក្រសួងការងារនាំពលករចំនួន ១ ម៉ឺននាក់ពីស្រីលង្កាមកធ្វើការនៅប្រទេសថៃរយៈពេល ២ ឆ្នាំ ដោយអាចពន្យាររយៈពេល ២ ឆ្នាំ ប្រសិនបើកិច្ចសន្យាជោគជ័យ ហើយនិយោជកនៅតែបន្តទាមទារនោះ សមាគមសុខចិត្តធ្វើការសាកល្បងដំបូង។ ដោយសារតែប្រទេសថៃមិនដែលនាំពលករពីស្រីលង្កាពីមុនមកទេ ហើយវានៅតែមិនច្បាស់លាស់ថាតើពួកគេនឹងអាចបញ្ចូលជាមួយប្រព័ន្ធរបស់ថៃបានឬអត់។

ទោះជាយ៉ាងណា ប្រាក់ឈ្នួលរបស់ពលករស្រីលង្កាមានកម្រិតខ្ពស់ជាងពលករខ្មែរ និងពលករថៃ។ ទិន្នន័យបង្ហាញថា ពលករស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថាន ដែលធ្វើការនៅសិង្ហបុរី និងម៉ាឡេស៊ី អាចរកបានចន្លោះពី 2,300 – 2,500 ដុល្លារ៍ក្នុងមួយខែ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *