សាហាវណាស់! ទីបំផុត យោធាថៃ សារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុផូស្វ័រពណ៌ស (White Phosphorus) វាយប្រហារមកលើកម្ពុជា អំឡុងសង្គ្រាមឈ្លានពានកម្ពុជា រយៈពេល ៥ ថ្ងៃ ហើយថា សារធាតុផូស្វ័រពណ៌សនោះមិនមែនជាអាវុធគីមីទេ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ Thai Enquirer នៅថ្ងៃអង្គារ ទី១៩ ខែសីហា នេះ។ តាមការស្រាវជ្រាវឱ្យដឹងថា សារជាតិផូស្វ័រពណ៌សនេះបណ្តាលឱ្យរលាកធ្ងន់ធ្ងរពេលប៉ះត្រូវស្បែក ឬ ភ្នែក ព្រមទាំងរលាកផ្លូវដង្ហើមខ្លាំងផងដែរ៕