អាម៉េរិក ថា ពន្ធគយបដិការដែលខ្លួនដាក់លើប្រទេសផ្សេងៗអាចនឹងថយចុះ បើតុល្យភាពពាណិជ្ជកម្មប្រសើរឡើង
===============
រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោក Scott Bessent បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ សីហា នេះថា “ពន្ធគយបដិការ” ដែលអាម៉េរិក ដាក់លើទំនិញនាំចូលពីប្រទេសផ្សេងទៀតទំនងជានឹងធ្លាក់ចុះ ប្រសិនបើអតុល្យភាពពាណិជ្ជកម្មប្រសើរឡើង៕