ខេត្តកែបៈ រសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នៅសាលប្រជុំតូចសាលាខេត្តកែប។
វេទិកានេះ ក៏មានការអញ្ជេីញចូលរួមពីប្រធានមន្ទីរ អង្គភាព អភិបាលស្រុក មេឃុំ និងគ្រប់មេភូមិពាក់ព័ន្ធ។
សូមបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រក្នុងខេត្តកែប ព្រែកជីកហ្វូណតតេជោ បានឆ្លងកាត់ស្រុកដំណាក់ចង្អេីរ និងឃុំចំនួន ២ ស្មេីនឹង ៤ភូមិ រួមមានដូចខាងក្រោម៖
ឃុំអង្កោលៈ មានភូមិទួលសាងាំ ភូមិអំពេង និងភូមិអង្កោល។
ឃុំពងទឹកៈ ភូមិព្រៃតាកុយ។