ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។
កម្មវិធីទស្សនកិច្ចរបស់អ្នកផលិតមាតិកាមានគោលបំណងចង់សិក្សា និងស្វែងយល់បន្ថែមអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរចនាឡើងនៃថ្នាលអប់រំឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
****
H.E. Sok Puthyvuth Welcomes the Content Creators to visit the Educational Broadcasting Cambodia (EBC).
Phnom Penh: H.E. Sok Puthyvuth Secretary of State of the Ministry of Post and Telecommunications and President of the Project Management Committee on the Establishment and Operation of Education Nursery Using Information and Media Technology, welcome the the Content Creators to visit the Educational Broadcasting Cambodia (EBC).
This visiting of content creators is a aims to study and learn more about the production of digital content, digitalization lecture, the design of digital education nurseries, the infrastructure deployment, and other training, to promote digital transformation in education and vocational training, and to share experiences and knowledge on digital revolution services in education and training in line with the Pentagon Strategy Phase 1.
In the afternoon of August 21st, 2025.