ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ព ដែលមានទីលំនៅអចិន្ដ្រៃយ៍ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អេីរ ខេត្តកែប ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារវីរកងទ័ពទាំងអស់ ។
សូមបងប្អូនជឿជាក់លេីការដឹកនាំ និងបន្តចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់ការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសត្រូវមានភាពអត់ធ្មត់ខ្ពស់ ដេីម្បីទប់ស្កាត់កុំឲ្យមានការផ្ទុះអាវុធ ឬញុះញង់ឲ្យមានអំពើហិង្សាណាមួយកើតឡើង ដែលអាចបង្កជាផលវិបាកដល់ប្រទេសជាតិ និងប្រជាជន ។
ជាចុងក្រោយ ឯកឧត្តមបានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន ៕
ខេត្តកែប, ព្រឹកថ្ងៃពុធ ទី៨ តុលា ២០២៥

