អគ្គនាយកស៊ីម៉ាក់៖ ទីតាំងគ្រាប់បែកទម្លាក់ពីយន្តហោះF-16 នៅសល់៥គ្រាប់ទៀ ត នៅកប់ដីនៅឡើយ , ស៊ីម៉ាក់នឹងអនុញ្ញាតឱ្យចូលពិនិត្យក្រោយបន្សាបរួច ចេញផ្សាយ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥

MoINFO APP
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។
ឯកឧត្តម បានបន្តថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ភាគីថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះ ដោយថា កម្ពុជាខូចរកសុីលាបពណ៌ ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។
តាមមន្ត្រីជាន់ខ្ពស់ខាងលើ បានចោទសួរថាតើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?
តាមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ តនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។
ឯកឧត្តម អគ្គនាយក បានលើកឡើងថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ ថា រណ្តៅគ្រាប់ទាំងនោះ ខែ្មររៀបចំជីករណ្តៅបង្ហាញ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ!
តាមរយៈបណ្តាញសង្គមខាងលើ ឯកឧត្តម ហេង រតនា បានបង្ហាញថា បញ្ហាគ្រាប់មីន ភាគីថៃខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី ក្នុងទឹកដីថៃ ! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះ ជាដីមានជម្លោះ!។ មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែក MK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកការផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់៕

សូមទស្សនាវីដេអូតាមរយះលីងខាងក្រោម៖

https://fb.watch/BCx3xrwzYU/

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *