រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសកាលបរិច្ឆេទបោះឆ្នោតសម្រាប់ថ្ងៃទី ២៨ ខែធ្នូ ដោយបញ្ជាក់ថា វាគឺជាមធ្យោបាយមួយដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះ បើទោះបីជាអ្នកសង្កេតការណ៍អន្តរជាតិជឿថាការបោះឆ្នោតគ្រាន់តែជាការបិទបាំងក៏ដោយ។
ថ្ងៃនេះ (ថ្ងៃទី 19 ខែសីហា ឆ្នាំ 2025) ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា MRTV បានប្រកាសការបោះឆ្នោត ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 28 ខែធ្នូ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បាននិយាយថា ការបោះឆ្នោតសកលនឹងចាប់ផ្តើមនៅថ្ងៃនោះ ហើយកាលបរិច្ឆេទបោះឆ្នោតជាបន្តបន្ទាប់សម្រាប់ជុំជាច្រើននឹងត្រូវបានប្រកាស។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា ការបោះឆ្នោតគឺជាដំណោះស្រាយមួយសម្រាប់ជម្លោះ ហើយបានផ្តល់រង្វាន់ជាសាច់ប្រាក់ដល់យុទ្ធជនប្រឆាំងដែលមានបំណងដាក់អាវុធរបស់ពួកគេមុនពេលបោះឆ្នោត។
អ្នកវិភាគជឿថា ការបោះឆ្នោតនេះ ទំនងជាពង្រឹងការគ្រប់គ្រងរបស់ឧត្តមសេនីយ Min Aung Hlaing លើរដ្ឋាភិបាលថ្មី មិនថាជាប្រធានាធិបតី មេបញ្ជាការយោធា ឬក្នុងមុខតំណែងថ្មីណាមួយដែលនឹងបង្រួបបង្រួមអំណាច។ នេះក៏បង្កើនភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ដោយអះអាងថា ដំណើរការបោះឆ្នោតត្រូវបានបញ្ចប់។ អ្នកសង្កេតការណ៍អន្តរជាតិជឿថា ការបោះឆ្នោតគ្រាន់តែជាការបិទមុខប៉ុណ្ណោះ បើទោះបីជាការចុះឈ្មោះគណបក្សត្រូវបានបើកចំហក៏ដោយ។ ច្បាប់បោះឆ្នោតថ្មី និងសេចក្តីប្រកាសរបស់មណ្ឌលបោះឆ្នោត
ពីមុនក្នុងខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុម័តច្បាប់ថ្មីមួយដែលកំណត់ការជាប់ពន្ធនាគារអតិបរមា 10 ឆ្នាំសម្រាប់អ្នកដែលរិះគន់ ឬប្រឆាំងការបោះឆ្នោត។ វាក៏ហាមឃាត់ការបំផ្លិចបំផ្លាញសន្លឹកឆ្នោត និងការិយាល័យបោះឆ្នោត ក៏ដូចជាការបំភិតបំភ័យ ឬធ្វើបាបអ្នកបោះឆ្នោត បេក្ខជន និងមន្ត្រីរៀបចំការបោះឆ្នោត ដោយអាចជាប់ពន្ធនាគារអតិបរមា 20 ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ សំណួរត្រូវបានលើកឡើងអំពីភាពស្របច្បាប់នៃការបោះឆ្នោត ដែលមួយផ្នែកដោយសារជំរឿនឆ្នាំ 2024 ដែលធ្វើឡើងក្នុងការរៀបចំសម្រាប់ការបោះឆ្នោត ដែលបរាជ័យក្នុងការប្រមូលទិន្នន័យពីប្រជាពលរដ្ឋចំនួន 19 លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន 51 លាននាក់។
ការប្រយុទ្ធគ្នាត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងឡើង នៅពេលដែលយោធាព្យាយាមពង្រីកទឹកដីដែលកាន់កាប់របស់ខ្លួនដើម្បីរៀបចំការបោះឆ្នោត ហើយក្រុមប្រឆាំងអាចនឹងសងសឹក។ ក្រុមអ្នកវិភាគព្យាករណ៍ថា ការបោះឆ្នោតអាចបែងចែកក្រុមប្រឆាំង ដែលត្រូវតែថ្លឹងថ្លែងពីការចូលរួមរបស់ពួកគេ បន្ទាប់ពីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា តាំងពីចុងឆ្នាំ 2023 ដែលនាំទៅរកការចំណេញច្រើនក្នុងវិស័យជាច្រើន។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
សូមទស្សនាវីដេអូតាមរយះលីងខាងក្រោម៖
https://fb.watch/BCyLBgm-JH/