លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥ Outcomes of the 28th ASEAN-China Summit, ASEAN-New Zealand Commemorative Summit, and 5th ASEAN-Australia Summit

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥ Read More

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្លាស់ប្ដូរជំហរលើសង្គ្រាមអ៊ុយក្រែន ដោយជឿជាក់ថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីមកវិញបាន

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានផ្លាស់ប្ដូរជំហររបស់លោកម្ដងទៀតលើសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelenskyy)។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានសម្ដែងជំនឿថា អ៊ុយក្រែនប្រហែលជាអាចដណ្ដើមយកទឹកដីទាំងអស់មកវិញបាន ហើយថាសង្គ្រាមនេះបានធ្វើឱ្យរុស្ស៊ីមើលទៅដូចជា «ខ្លាក្រដាស» (paper tiger)។ ការផ្លាស់ប្ដូរជំហររបស់លោក ត្រាំ នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី ២៣ ខែ …

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្លាស់ប្ដូរជំហរលើសង្គ្រាមអ៊ុយក្រែន ដោយជឿជាក់ថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីមកវិញបាន Read More

BBC រកឃើញបណ្ដាញផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលរុស្ស៊ីឧបត្ថម្ភ ដើម្បីរារាំងការបោះឆ្នោតនៅអឺរ៉ុប

ទីក្រុងឡុងដ៍ — ការស៊ើបអង្កេតរបស់បណ្ដាញផ្សព្វផ្សាយអន្តរជាតិ BBC នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥ នេះ បានរកឃើញនូវបណ្ដាញមួយដែលមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលរុស្ស៊ី ហើយកំពុងព្យាយាមបំផ្លាញដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសមួយក្នុងតំបន់អឺរ៉ុបខាងកើត។ បណ្ដាញនេះបានសន្យានឹងផ្ដល់ប្រាក់ដល់អ្នកចូលរួមប្រសិនបើពួកគេបង្ហោះសារឃោសនាគាំទ្ររុស្ស៊ី និងព័ត៌មានក្លែងក្លាយដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះគណបក្សកាន់អំណាចនៅប្រទេសម៉ុលដាវីដែលមាននិន្នាការគាំទ្រសហភាពអឺរ៉ុប មុនការបោះឆ្នោតសភានៅថ្ងៃទី ២៨ ខែ កញ្ញា ខាងមុខ។ ក្រុមអ្នកកាសែតរបស់ BBC បានក្លែងខ្លួនចូលក្នុងបណ្ដាញនេះ ហើយបានរកឃើញថាអ្នកចូលរួមត្រូវបានបង់ប្រាក់ដើម្បីធ្វើការស្ទង់មតិប្រជាជនម៉ុលដាវីក្នុងនាមជាអង្គការដែលគ្មានអត្ថិភាពពិតប្រាកដដែលធ្វើឱ្យការស្ទង់មតិនេះខុសច្បាប់។ អ្នករៀបចំកម្មវិធីបានលើកឡើងថា លទ្ធផលដែលត្រូវបានរៀបចំជាស្រេចអាចត្រូវបានប្រើប្រាស់ដើម្បីចោទសួរអំពីលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។ ការផ្សារភ្ជាប់ទៅនឹងមហាសេដ្ឋីម៉ុលដាវី និងភស្តុតាងពីការស៊ើបអង្កេត ក្រុមអ្នកកាសែតក៏បានរកឃើញផងដែរនូវការផ្សារភ្ជាប់គ្នារវាងបណ្ដាញសម្ងាត់នេះ និងលោក …

BBC រកឃើញបណ្ដាញផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលរុស្ស៊ីឧបត្ថម្ភ ដើម្បីរារាំងការបោះឆ្នោតនៅអឺរ៉ុប Read More

នាយករដ្ឋមន្ត្រីស្តីទីថ្មីប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ឆ្លើយតបនឹងការទាមទាររបស់ក្រុមបាតុករ Gen Z

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Sushila Karki នាយករដ្ឋមន្ត្រីស្តីទីថ្មីរបស់ប្រទេសនេប៉ាល់ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោកស្រីនឹងធ្វើការដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមបាតុករ Gen Z ដែលរួមមានការលុបបំបាត់អំពើពុករលួយ ការបង្កើតអភិបាលកិច្ចល្អ និងសមភាពសេដ្ឋកិច្ច។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសុន្ទរកថាជាលើកដំបូងរបស់លោកស្រី Karki ចាប់តាំងពីលោកស្រីបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥។ លោកស្រីបានអំពាវនាវដល់ប្រជាជនឱ្យគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មនេះ។ មុនពេលចាប់ផ្តើមការប្រជុំនៅឯព្រះបរមរាជវាំង Singh Darbar ដែលជាទីតាំងរដ្ឋាភិបាល និងអគារមួយចំនួនត្រូវបានដុតបំផ្លាញក្នុងអំឡុងពេលបាតុកម្ម …

នាយករដ្ឋមន្ត្រីស្តីទីថ្មីប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ឆ្លើយតបនឹងការទាមទាររបស់ក្រុមបាតុករ Gen Z Read More

យោធាមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត ខណៈមេដឹកនាំកំពូលត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតី

រដ្ឋធានីណៃពិដោរ៖ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មាន Irrawaddy បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានសម្រេចចិត្តរៀបចំការបោះឆ្នោតទូទៅនៅចុងឆ្នាំនេះ ខណៈដែលផែនការនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មេដឹកនាំកំពូលរបស់ខ្លួនឲ្យក្លាយជាប្រធានាធិបតី។ ព័ត៌មាននេះត្រូវបានប្រភពពីកងទ័ពបញ្ជាក់បន្ថែមថា ឧត្តមសេនីយ៍ត្រីយ៉ាងតិច ៦ រូបនឹងឈរឈ្មោះជាបេក្ខជនក្នុងនាមគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ (USDP) ដែលជាគណបក្សសម្ព័ន្ធរបស់កងទ័ព។ ក្នុងចំណោមបេក្ខជនសំខាន់ៗទាំងនោះ រួមមាន ឧត្តមសេនីយ៍ត្រី Thet Sa Zaw, So Thint Nyeing, Thet Pon, Pon …

យោធាមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត ខណៈមេដឹកនាំកំពូលត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតី Read More

ទឹកជំនន់ភ្លាមៗបោកបក់លើកោះបាលី ក្រោយភ្លៀងធ្លាក់ខ្លាំង ស្លាប់យ៉ាងតិច ១៩នាក់

នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបង្កើនការងារជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនពីហេតុការណ៍ទឹកជំនន់ភ្លាមៗ និងការបាក់ដី នៅលើកោះបាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា។ របាយការណ៍បឋមបានឱ្យដឹងថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ ផ្ទះសម្បែងរាប់រយខ្នងបានរងការខូចខាត ហើយផ្លូវថ្នល់ និងស្ពានជាច្រើនត្រូវកាត់ផ្តាច់។ យោងតាមការចុះផ្សាយព័ត៌មានអន្តរជាតិបានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់នេះកើតឡើងក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃអង្គារ ទី៩ ខែកញ្ញា និងថ្ងៃពុធ ទី១០ ខែកញ្ញា ដែលបានបង្កជាទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតំបន់ជាច្រើននៃកោះបាលី។ នេះត្រូវបានគេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ស្ថានីយឧតុនិយមបានវាស់វែងបរិមាណទឹកភ្លៀងបានជាង ២៨៥មីលីម៉ែត្រ …

ទឹកជំនន់ភ្លាមៗបោកបក់លើកោះបាលី ក្រោយភ្លៀងធ្លាក់ខ្លាំង ស្លាប់យ៉ាងតិច ១៩នាក់ Read More

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងអាមេរិកផង ប្រកាសថ្កោលទោសការវាយប្រហារលើកាតា

ញូវយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលថ្កោលទោសចំពោះការវាយប្រហារនៅទីក្រុងដូហា រដ្ឋធានីរបស់កាតា កាលពីថ្ងៃអង្គារកន្លងទៅ។ គួរឱ្យចាប់អារម្មណ៍ ការសម្រេចចិត្តនេះទទួលបានការគាំទ្រពីសមាជិកទាំង ១៥ ប្រទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ទោះបីជាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ចេញឈ្មោះអ៊ីស្រាអែលដោយផ្ទាល់ក៏ដោយ។ យោងតាមប្រភពព័ត៌មាន Reutersបានឱ្យដឹងថា ការសម្រេចចិត្តរបស់ UNSC អាចកើតឡើងបាន លុះត្រាតែមានការគាំទ្រជាឯកច្ឆន្ទពីសមាជិកទាំងអស់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងដូហាកាលពីថ្ងៃអង្គារ គឺក្នុងគោលបំណងកម្ទេចមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ប៉ុន្តែមិនបានសម្រេចឡើយ។ ហេតុការណ៍នេះបានបង្កើនប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ាឱ្យកាន់តែរីករាលដាលដល់ទឹកដីកាតា។ លោក Sheikh Mohammed bin …

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងអាមេរិកផង ប្រកាសថ្កោលទោសការវាយប្រហារលើកាតា Read More

លែងលាក់បាំងបានហើយ! ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអាមេរិក ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែងដោយសាររឿងអាស្រូវផ្លូវភេទ

រដ្ឋាភិបាលអង់គ្លេសបានប្រកាសដកលោក Peter Mandelson អតីតអ្នកនយោបាយវ័យ ៧១ ឆ្នាំ និងជាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន ចេញពីតំណែង បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋជនផ្លូវភេទដ៏ល្បីឈ្មោះ គឺ លោក Jeffrey Epstein។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា អ៊ីមែល និងការទំនាក់ទំនងជាច្រើនបានបង្ហាញពី “ទំនាក់ទំនងដែលស៊ីជម្រៅ និងហួសពីដែនកំណត់” រវាងលោក Mandelson និងលោក Epstein …

លែងលាក់បាំងបានហើយ! ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអាមេរិក ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែងដោយសាររឿងអាស្រូវផ្លូវភេទ Read More

រដ្ឋាភិបាលនេប៉ាល់លុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយការតវ៉ាដែលបណ្តាលឲ្យមនុស្ស ១៩ នាក់ស្លាប់

រដ្ឋាភិបាលនេប៉ាល់បានប្រកាសលុបចោលវិធានការហាមឃាត់បណ្តាញសង្គមចំនួន ២៦ បន្ទាប់ពីមានការតវ៉ាយ៉ាងហិង្សាដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស។ កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ក្រុមយុវជនរាប់ពាន់នាក់បានសម្រុកចូលរដ្ឋសភាក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការហាមឃាត់បណ្តាញសង្គមចំនួន ២៦ រួមមាន Facebook និង YouTube ក៏ដូចជាទាមទារឱ្យដោះស្រាយបញ្ហាអំពើពុករលួយ។ ជាការឆ្លើយតប រដ្ឋាភិបាលបានកោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់នៅល្ងាចថ្ងៃដដែល ហើយបានអនុម័តសេចក្តីសម្រេចលុបចោលបទបញ្ជាខាងលើ។ លោក Prithvi Subba Gurung រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មាន បានថ្លែងថា ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹង …

រដ្ឋាភិបាលនេប៉ាល់លុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយការតវ៉ាដែលបណ្តាលឲ្យមនុស្ស ១៩ នាក់ស្លាប់ Read More

សោកនាដកម្មនៅនេប៉ាល់ ភរិយាអតីតនាយករដ្ឋមន្ត្រីស្លាប់ក្នុងហេតុការណ៍ដុតផ្ទះ ខណៈចំនួនអ្នកស្លាប់កើនដល់ ២២ នាក់

តាមប្រភពសារព័ត៌មាន Indiatoday បានផ្សាយកាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ថា ស្ថានភាពនៅប្រទេសនេប៉ាល់បានកើនឡើងដល់កម្រិតដ៏តានតឹងបំផុត បន្ទាប់ពីមានសេចក្ដីរាយការណ៍ដ៏គួរឲ្យសោកស្ដាយថា លោកស្រី Rabi Lakshmi Chitrakar ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក Jhalanath Khanal បានស្លាប់ដោយសាររលាកភ្លើងយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមបាតុករបានសម្រុកចូល និងដុតផ្ទះរបស់លោកស្រីនៅសង្កាត់ Dallu ក្នុងរដ្ឋធានីកាត់ម៉ាន់ឌូ។ ក្រុមបាតុករបានបង្ខំអូសលោកស្រី Lakshmi Chitrakar ចូលទៅក្នុងផ្ទះវិញ មុននឹងដុតបំផ្លាញ។ ទោះបីជាលោកស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលអ្នករលាកភ្លើង Kirtipur ជាបន្ទាន់ក៏ដោយ ក៏ជីវិតរបស់លោកស្រីមិនអាចសង្គ្រោះបានឡើយ។ ហេតុការណ៍វាយប្រហារដ៏សាហាវនេះបានកើតឡើងនៅចំកណ្តាលបាតុកម្មដ៏ធំដែលដឹកនាំដោយយុវជន …

សោកនាដកម្មនៅនេប៉ាល់ ភរិយាអតីតនាយករដ្ឋមន្ត្រីស្លាប់ក្នុងហេតុការណ៍ដុតផ្ទះ ខណៈចំនួនអ្នកស្លាប់កើនដល់ ២២ នាក់ Read More