Trump បញ្ជាឱ្យដំឡើងពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា

Trump បញ្ជាឱ្យដំឡើងពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលធ្វើឱ្យទំនាក់ ទំនង ពាណិជ្ជកម្មកាន់តែតានតឹង។ សូមទស្សនាវីដេអូតាមរយះលីងខាងក្រោមនេះ: https://web.facebook.com/share/v/15roFv7H2K/

Trump បញ្ជាឱ្យដំឡើងពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា Read More

ដូណាល់ ត្រាំ កោះហៅមេដឹកនាំ២ប្រទេសដែលឈ្លោះគ្នាជាង ៣ ទសវត្សរ៍ឱ្យទៅចុះ​កិច្ចព្រមព្រៀងសន្តិភាព

ដូណាល់ ត្រាំ កោះហៅមេដឹកនាំ២ប្រទេសដែលឈ្លោះគ្នាជាង ៣ ទសវត្សរ៍ឱ្យទៅចុះ​កិច្ចព្រមព្រៀងសន្តិភាព =============== ពិភពលោក​កំពុងផ្ទុះការចាប់​អារម្មណ៍​លើ​ប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ ដែលក្លាយជាប្រធានាធិបតីនៃសន្តិភាពក្នុងពេលថ្មីៗនេះ ក្រោយពី​លោក​​​បាន​គំរាមរុស្សី ឱ្យប្រញាប់ឈានដល់​បទឈប់បាញ់ជាមួយអ៊ុយក្រែន ហើយ​លោកក៏ជាអ្នកស្រែកគំរាមថៃ ឱ្យឈានដល់​បទឈប់​បាញ់ជាមួយកម្ពុជា ដែរ។ មិនតែប៉ុណ្ណោះ​ កាលពីថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានកោះហៅប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ Ilham Aliyev និងនាយករដ្ឋមន្ត្រីអាម៉េនី Nikol Pashinyan …

ដូណាល់ ត្រាំ កោះហៅមេដឹកនាំ២ប្រទេសដែលឈ្លោះគ្នាជាង ៣ ទសវត្សរ៍ឱ្យទៅចុះ​កិច្ចព្រមព្រៀងសន្តិភាព Read More

អាម៉េរិក ថា ពន្ធគយបដិការដែលខ្លួនដាក់លើប្រទេសផ្សេងៗអាចនឹងថយចុះ បើតុល្យភាពពាណិជ្ជកម្មប្រសើរឡើង

អាម៉េរិក ថា ពន្ធគយបដិការដែលខ្លួនដាក់លើប្រទេសផ្សេងៗអាចនឹងថយចុះ បើតុល្យភាពពាណិជ្ជកម្មប្រសើរឡើង =============== រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោក Scott Bessent បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ សីហា នេះថា “ពន្ធគយបដិការ” ដែលអាម៉េរិក ដាក់លើទំនិញនាំចូលពីប្រទេសផ្សេងទៀតទំនងជានឹងធ្លាក់ចុះ ប្រសិនបើអតុល្យភាពពាណិជ្ជកម្មប្រសើរឡើង៕

អាម៉េរិក ថា ពន្ធគយបដិការដែលខ្លួនដាក់លើប្រទេសផ្សេងៗអាចនឹងថយចុះ បើតុល្យភាពពាណិជ្ជកម្មប្រសើរឡើង Read More

មហាយក្សឥណ្ឌា ងាកទៅស្អិតរមួតជាមួយមហាយក្សចិន កាន់តែខ្លាំង ខណៈឥណ្ឌា មានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក

មហាយក្សឥណ្ឌា ដែលមានប្រជាជនសរុបច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅជាង ១,៤ ពាន់លាននាក់បានងាកទៅស្អិតរមួតកាន់តែខ្លាំងជាមួយមហាយក្សចិន ដែលមានប្រជាជនសរុបជាង ១,៤ លាននាក់ ពោលគឺតិចជាងឥណ្ឌា តែបន្តិចប៉ុណ្ណោះ ខណៈឥណ្ឌា មានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី៦ ខែសីហា ឱ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង ៧ ឆ្នាំមកនេះ ហើយនេះជាសញ្ញាថ្មីមួយទៀតដែលបង្ហាញពីទំនាក់ទំនងការទូតកាន់តែស្អិតរមួតខុសធម្មតាជាមួយក្រុងប៉េកាំង ស្របពេលដែលឥណ្ឌា មានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក កើនឡើង។ ប្រភពច្បាស់ការចេញពីរដ្ឋាភិបាឥណ្ឌា …

មហាយក្សឥណ្ឌា ងាកទៅស្អិតរមួតជាមួយមហាយក្សចិន កាន់តែខ្លាំង ខណៈឥណ្ឌា មានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក Read More

Trump គំរាមយកពន្ធលើឥណ្ឌា

Trump គំរាមយកពន្ធលើឥណ្ឌា ជុំវិញការទិញប្រេងពីរុស្ស៊ី។ សូមទស្សនាវីដេអូតាមរយះលីងខាងក្រោម: https://web.facebook.com/share/v/19YmhTS6Vb/  

Trump គំរាមយកពន្ធលើឥណ្ឌា Read More

ប្រទេសចិនបង្ហាញ “Super Steel” ដែលជាសម្ភារៈបដិវត្តន៍សម្រាប់រ៉េអាក់ទ័រ Fusion នាពេលអនាគត

ក្រុមអ្នកស្រាវជ្រាវជនជាតិចិនដឹកនាំដោយ Li Laifeng មកពីវិទ្យាស្ថានបច្ចេកទេសរូបវិទ្យា និងគីមីវិទ្យានៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) និង Zhao Zhongxian ដែលជារូបវិទូដ៏ល្បីល្បាញ និងជាអ្នកជំនាញខាងរូបវិទ្យាសីតុណ្ហភាពទាប បានបង្កើត “Super Steel” ដោយជោគជ័យដែលមានឈ្មោះថា CHSN01។ “Super Steel” នេះ គឺជាដែកថែបពិសេស ដែលអាចទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរនៃម៉ាស៊ីនរ៉េអាក់ទ័រ លាយនុយក្លេអ៊ែរ បន្ទាប់ពីការស្រាវជ្រាវជាងមួយទសវត្សរ៍មក។ ការស្រាវជ្រាវបានចាប់ផ្តើមជាងមួយទសវត្សរ៍មុន។ ក្នុងឆ្នាំ 2011 ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើតដំណោះស្រាយសម្ភារៈដំបូងសម្រាប់មេដែករ៉េអាក់ទ័រ fusion ។ ឥឡូវនេះវាស្ថិតនៅក្នុងការរៀបចំសម្រាប់ប្រើប្រាស់នៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រ …

ប្រទេសចិនបង្ហាញ “Super Steel” ដែលជាសម្ភារៈបដិវត្តន៍សម្រាប់រ៉េអាក់ទ័រ Fusion នាពេលអនាគត Read More

វប្បធម៌សាជីវកម្មពិសពុល៖ ការផ្ទុះនៃនាវាមុជទឹក Titan

វប្បធម៌សាជីវកម្មពិសពុល៖ ការផ្ទុះនៃនាវាមុជទឹក Titan ******************** ឆ្មាំឆ្នេរសមុទ្រអាមេរិកបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនចំពោះឧប្បត្តិហេតុដែលកប៉ាល់ Titan ដែលជានាវាមុជទឹកខ្នាតតូចឯកជនដឹកអ្នកទេសចរ និងអ្នកស្រាវជ្រាវទៅកាន់បំណែកនៃកប៉ាល់ទីតានិក បានលិចក្នុងជម្រៅ 3,800 ម៉ែត្រក្នុងមហាសមុទ្រអាត្លង់ទិក ក្បែរឆ្នេរសមុទ្រនៃទីក្រុង Newfoundland ប្រទេសកាណាដា។ នាវាមុជទឹកមិនអាចទប់ទល់នឹងសម្ពាធក្រោមផ្ទៃខាងលើបាន បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់នៅក្នុងនាវាភ្លាមៗតែម្ដង។ ការស៊ើបអង្កេតថ្មីមួយបានបង្ហាញថា ឧប្បត្តិហេតុអាចត្រូវបានជៀសវាងបាន។ ឧប្បត្តិហេតុសោកនាដកម្មនេះបានកើតឡើងនៅថ្ងៃទី 18 ខែមិថុនាឆ្នាំ 2023 នៅឯឆ្នេរសមុទ្រនៃប្រទេសកាណាដាដែលព័ត៌មានដ៏កក្រើនទូទាំងពិភពលោក។ ការស៊ើបអង្កេតរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបង្ហាញពីភាពខ្វះខាតធ្ងន់ធ្ងរនៅក្នុងវិធានការសុវត្ថិភាពរបស់ Titan រួមទាំងការរចនា ការត្រួតពិនិត្យ ការថែទាំ និងនីតិវិធីត្រួតពិនិត្យ។ របាយការណ៍ជាង …

វប្បធម៌សាជីវកម្មពិសពុល៖ ការផ្ទុះនៃនាវាមុជទឹក Titan Read More

រុស្ស៊ីថ្កោលទោសការប្រើពន្ធរបស់អាមេរិកដើម្បីដាក់សម្ពាធឥណ្ឌាជុំវិញការទិញថាមពលពីរុស្ស៊ី

រុស្ស៊ីថ្កោលទោសការប្រើពន្ធរបស់អាមេរិកដើម្បីដាក់សម្ពាធឥណ្ឌាជុំវិញការទិញថាមពលពីរុស្ស៊ី ************** រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទដាក់សម្ពាធពាណិជ្ជកម្មខុសច្បាប់លើប្រទេសឥណ្ឌា បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគម្រាមដំឡើងពន្ធឡើងវិញលើការនាំចូលរបស់ឥណ្ឌាសម្រាប់ការទិញប្រេងពីរុស្ស៊ី ដែលជាកម្មវត្ថុនៃទណ្ឌកម្មអន្តរជាតិដែលផ្តើមចេញពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយនៅថ្ងៃនេះថា រុស្ស៊ីបានឮសេចក្តីថ្លែងការណ៍ជាច្រើនដែលជាការគំរាមកំហែងពិតប្រាកដ ការប៉ុនប៉ងដាក់សម្ពាធប្រទេសនានាឱ្យផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ហើយមិនបានចាត់ទុកថាសេចក្តីថ្លែងការណ៍ទាំងនេះស្របច្បាប់នោះទេ។ រុស្ស៊ីជឿថាប្រទេសអធិបតេយ្យគួរតែមានសិទ្ធិជ្រើសរើសភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចផ្ទាល់ខ្លួន ហើយគួរតែមានសិទ្ធិជ្រើសរើសទម្រង់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលជាផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកប្រធានាធិបតី Trump បានប្រកាសកាលកំណត់ថ្មី៖ ចូលជាធរមាននៅថ្ងៃសុក្រ ទី៨ ខែសីហា លោកនឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី និងប្រទេសដែលទិញប្រេង និងថាមពលពីរុស្ស៊ី លុះត្រាតែរដ្ឋាភិបាលរុស្ស៊ីចាត់វិធានការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ដែលបានបន្តអស់រយៈពេលជាងបីឆ្នាំកន្លះ។ …

រុស្ស៊ីថ្កោលទោសការប្រើពន្ធរបស់អាមេរិកដើម្បីដាក់សម្ពាធឥណ្ឌាជុំវិញការទិញថាមពលពីរុស្ស៊ី Read More

រំលឹកឡើងវិញនៃសោកនាដកម្ម 80 ឆ្នាំគត់ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី និងការបាត់បង់ជីវិតចំនួន 200,000 គ្រាប់បែក

រំលឹកឡើងវិញនៃសោកនាដកម្ម 80 ឆ្នាំគត់ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី និងការបាត់បង់ជីវិតចំនួន 200,000 ************************ គ្រាប់បែកបរមាណូដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ត្រូវបានបង្កើតឡើងជាសម្ងាត់នៅឯមូលដ្ឋាន Alamos ក្នុងសហរដ្ឋអាមេរិក ហើយបានត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ក្នុងរដូវក្តៅឆ្នាំ 1945។ គ្រាប់បែកបរមាណូត្រូវបានរំសាយ និងបញ្ជូនទៅកាន់មូលដ្ឋាននៅលើកោះតូច Tinian ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ បន្ទាប់មកវាត្រូវបានផ្គុំជាគ្រាប់បែកចំនួនពីរដែលហៅថា Little Boy ដែលមានទម្ងន់ 4.5 តោន និងស្មើនឹង 15 គីឡូតោននៃ TNE ។ វាត្រូវបានផ្ទុកនៅលើយន្តហោះទម្លាក់គ្រាប់បែក …

រំលឹកឡើងវិញនៃសោកនាដកម្ម 80 ឆ្នាំគត់ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី និងការបាត់បង់ជីវិតចំនួន 200,000 គ្រាប់បែក Read More

ខណៈកម្ពុជា-ថៃ កំពុងមានបញ្ហាព្រំដែនផ្អើលពិភពលោក មហាយក្សចិន និងរុស្ស៊ី

ខណៈកម្ពុជា-ថៃ កំពុងមានបញ្ហាព្រំដែនផ្អើលពិភពលោក មហាយក្សចិន និងរុស្ស៊ី ឆ្លៀតធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជប៉ុន។ សូមទស្សនាវីដេអូតាមរយះលីងខាងក្រោម: https://web.facebook.com/share/v/16sbRJuoR9/

ខណៈកម្ពុជា-ថៃ កំពុងមានបញ្ហាព្រំដែនផ្អើលពិភពលោក មហាយក្សចិន និងរុស្ស៊ី Read More