ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ កម្មវិធីទស្សនកិច្ចរបស់អ្នកផលិតមាតិកាមានគោលបំណងចង់សិក្សា និងស្វែងយល់បន្ថែមអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរចនាឡើងនៃថ្នាលអប់រំឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ **** H.E. Sok Puthyvuth …
ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) Read More