ទាហានកងទ័ព Karenni បានសងសឹកដោយវាយប្រហារទាហានមីយ៉ាន់ម៉ានៅជំរុំកងវរសេនាធំថ្មើរជើងលេខ 135 ក្នុងទីប្រជុំជន Phasong ដោយធ្វើឱ្យទាហាន 10 នាក់រងរបួស។ ទន្ទឹមនឹងនេះ កងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសជាលើកទីពីរនៅឯ Ban Lor Ka Lo ដោយដំបូងឡើយបានសម្លាប់ជនជាតិ Karenni ១៧ នាក់ និងជាច្រើននាក់ទៀតរងរបួស។
ថ្ងៃនេះ (17 សីហា 2025) ប្រភពពីកងទ័ព Karenni ជាន់ខ្ពស់មួយរូបបានបង្ហើបថា នៅម៉ោងប្រហែល 8:30 ព្រឹកនេះ កម្លាំងទាហាន Karenni ចម្រុះចំនួន 200 នាក់ ដែលរួមមាន KA, KNDF, KNPLF, និង PDF បានវាយប្រហារជំរុំកងទ័ពមីយ៉ាន់ម៉ានៅទីប្រជុំជន Phasong ។ ជំរំកងវរសេនាតូចថ្មើរជើងលេខ ១៣៥ ដែលមានទាហានមីយ៉ាន់ម៉ាជាច្រើននាក់មកពីកងវរសេនាតូចផ្សេងៗ រួមមានកងវរសេនាតូចថ្មើរជើងលេខ ១៣៤ កងវរសេនាតូចទី ១ កងវរសេនាតូចថ្មើរជើងលេខ ៦៦ កងវរសេនាតូចថ្មើរជើងទី ១៤ និងកងវរសេនាតូចទី ៥៣១ ដែលកំពុងឆ្លើយតបយ៉ាងរហ័ស។
ថ្មីៗនេះ កងកម្លាំងចម្រុះរបស់ជនជាតិ Karenni បានដណ្តើមយកបាននូវបន្ទាយជើងភ្នំរបស់ពួកគេទាំងអស់ ដោយបន្សល់ទុកតែជំរុំដ៏ធំមួយនៅលើកំពូលភ្នំ ដែលពោរពេញទៅដោយលេណដ្ឋានដ៏រឹងមាំ និងទីតាំងកាំភ្លើងយន្តជាច្រើន។ ក្នុងពេលប្រយុទ្ធ យោធាមីយ៉ាន់ម៉ាបានដាក់ពង្រាយយន្តហោះចម្បាំងដើម្បីទម្លាក់គ្រាប់បែកលើទាហាន Karenni។ ទាហានកងកម្លាំងចម្រុះ១០នាក់ដែលបានចូលក្នុងជំរំនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយគ្រាប់ផ្លោង និងកាំភ្លើងយន្ត ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Khun Yuam ស្រុក Khun Yuam ខេត្ត Mae Hong Son ប្រទេសថៃ ។
ប្រភពជាន់ខ្ពស់ពីកងទ័ព Karenni (KA) បានប្រាប់អ្នកយកព័ត៌មានថា នៅម៉ោងប្រមាណ ៨៖០០នាទីព្រឹកនេះ កងទ័ពអាកាសមីយ៉ាន់ម៉ា យន្តហោះចម្បាំង YAK-130 ចំនួនពីរគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ 500 ផោនចំនួន 4 គ្រាប់ទៅលើមន្ទីរពេទ្យ Ban Do Kha Lo ក្នុងភូមិ Do Kha Lo ស្រុក Mo Chiu ខេត្ត Loikaw ។ គ្រាប់បែកបានបំផ្លាញអគារមន្ទីរពេទ្យយ៉ាងធ្ងន់ធ្ងរ និងមនុស្សពីរនាក់រងរបួស។
ទន្ទឹមនឹងនេះ កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកជុំទីពីរ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងចំនួនអ្នកស្លាប់ដំបូងចំនួន 17 នាក់ ។ អ្នកបាត់ខ្លួននៅតែនៅក្រោមដី និងក្នុងគំនរបាក់បែក ដោយខ្លាចមានការទម្លាក់គ្រាប់បែកបន្ថែមទៀត។ មនុស្សជាង ១៧នាក់បានរងរបួស ដែលខ្លះកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Khun Yuam ស្រុក Khun Yuam ខេត្ត Mae Hong Son ដើម្បីព្យាបាល។
ប្រភពបានបង្ហើបបន្ថែមថា ទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងយន្តហោះវាយប្រហារលើរថយន្តដឹកអ្នកជំងឺដែលកំពុងដឹកទៅកាន់ប្រទេសថៃ ដើម្បីព្យាបាល។ នៅក្នុងនោះដែររថយន្ត៣គ្រឿងត្រូវបានបាញ់ប្រហារ និងមនុស្ស៧នាក់ទៀតបានស្លាប់ ។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត