ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់៖
១-ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ។
២-ឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ កំពង់ចាម-ត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ។
៣-ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១០
៤-លោក លោកស្រី សមាជិកបក្សស្រុក សមាជិកបក្សឃុំ ក្រុមការងារអាយធីឃុំ សរុបអ្នកចូលរួមចំនួន ២៩៧នាក់ ស្រី៧២នាក់។
👉ជាកិច្ចចាប់ផ្តើមឯកឧត្តមបណ្ឌិត បានពាំនាំការផ្តាំផ្ញើរសួរសុខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា មកកាន់សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។
👉ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សស្រុក គណបក្សឃុំ ដែលបានចំណាយពេលវេលា និងថវិកា ចុះផ្សព្វផ្សាយគោលនយោបាយបក្ស ការចិញ្ចឹមចលនា ដែលទទួលបានលទ្ធផលល្អដូចពេលនេះ។
👉ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតប្រធាន បានបញ្ជាក់បន្ថែមថា បើទោះបីជាទទួលបានលទ្ធផលល្អ ប៉ុន្តែយើងត្រូវបន្តពង្រឹងបន្តែមជាប់ជាប្រចាំ សម្រាប់ទទួលបានប្រៀបឈ្នះគ្រប់សម័យកាល ដោយឯកឧត្តមបណ្ឌិតប្រធាន បានលើកយក៤ចំណុចសំខាន់ដាក់ជូនអង្គពិធី ដើម្បីអនុវត្តន៍ ដូចខាងក្រោម៖
១-តាមដានគ្រប់សកម្មភាពរបស់ពួកប្រឆាំង ជាពិសេសសកម្មភាពខុសច្បាប់ដែលបង្កភាពអសន្តិសុខ និងរំខាន់ដល់ប្រយោជន៍ប្រជាជន។
២-សភាពការណ៍ព្រំដែនកម្ពុជា ត្រូវតែជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសនីតិវិធីស្ងប់ស្ងាត់ តែមិននៅស្ងៀម។ ក្នុងនាមជាខ្មែរ ត្រូវជួយគាំទ្រខ្មែរតាមរយៈ ពលីការមិនប្រើផលិតផលសៀម ដោយមកប្រើរបស់ខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
៣-តាមបណ្តាបក្សឃុំត្រូវតែរៀបចំកម្មវិធីប្រកាសបញ្ចូលសមាជិកបក្ស ព្រោះសមាជិកគណបក្សប្រជាជន ត្រូវតែមានពិធីប្រកាសទទួលស្គាល់ ក្នុងនោះឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា៖ កម្មវិធីប្រកាសសមាជិកបក្សគួរតែធ្វើ២ឃុំម្តង ដោយឯកឧត្តមជួយគាំទ្រសំភារៈ និងថវិកា។
៤-សូមគាំទ្រពេញការបញ្ចូលសមាជិកបក្សបាន៩០%ប៉ុន្តែត្រូវបន្តពង្រឹងគុណភាព និងបំពាក់បំប៉នស្មារតីបក្ស ដើម្បីសមាជិក១នាក់ សម្លេងគាំទ្រ១សន្លឹក ដោយខិតខំយកចិត្តប្រជាពលរដ្ឋ តាមរយៈភូមិឃុំមានសុវត្ថិភាព ការបម្រើសេវាសាធារណៈ និងភាពយុត្តិធម៌ជូនគាត់ ដើម្បីគាត់មានភាពជឿជាក់ និងទំនុកចិត្ត។
👉ឯកឧត្តមបណ្ឌិត បានចំណាយអស់ថវិកាសរុបចំនួន ១០.៥០០.០០០រៀល ក្នុងនោះរួមមាន៖
-សមាជិក សមាជិកា ចូលរួម២៧០នាក់ ក្នុង១នាក់ថវិកា ២០.០០០រៀល
-ប៉ូលីស ប្រជាការពារ និងគ្រូពេទ្យប្រចាំការ ១២នាក់ ក្នុង១នាក់ ២០.០០០រៀល
-មន្ត្រីប្រចាំការទីស្នាក់ការបក្សស្រុក ចំនួន ៦នាក់ ក្នុង១នាក់ ១០០.០០០រៀល
-ចំណាយរៀបចំកម្មវិធីកិច្ចប្រជុំ និងផ្សេងៗអស់ចំនួន ៤.៥០០.០០០រៀល
-ចូលបុណ្យកឋិនទាន ចំនួន ២.០០០.០០០រៀល

