វប្បធម៌សាជីវកម្មពិសពុល៖ ការផ្ទុះនៃនាវាមុជទឹក Titan
********************
ឆ្មាំឆ្នេរសមុទ្រអាមេរិកបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនចំពោះឧប្បត្តិហេតុដែលកប៉ាល់ Titan ដែលជានាវាមុជទឹកខ្នាតតូចឯកជនដឹកអ្នកទេសចរ និងអ្នកស្រាវជ្រាវទៅកាន់បំណែកនៃកប៉ាល់ទីតានិក បានលិចក្នុងជម្រៅ 3,800 ម៉ែត្រក្នុងមហាសមុទ្រអាត្លង់ទិក ក្បែរឆ្នេរសមុទ្រនៃទីក្រុង Newfoundland ប្រទេសកាណាដា។ នាវាមុជទឹកមិនអាចទប់ទល់នឹងសម្ពាធក្រោមផ្ទៃខាងលើបាន បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់នៅក្នុងនាវាភ្លាមៗតែម្ដង។ ការស៊ើបអង្កេតថ្មីមួយបានបង្ហាញថា ឧប្បត្តិហេតុអាចត្រូវបានជៀសវាងបាន។
ឧប្បត្តិហេតុសោកនាដកម្មនេះបានកើតឡើងនៅថ្ងៃទី 18 ខែមិថុនាឆ្នាំ 2023 នៅឯឆ្នេរសមុទ្រនៃប្រទេសកាណាដាដែលព័ត៌មានដ៏កក្រើនទូទាំងពិភពលោក។ ការស៊ើបអង្កេតរបស់ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបង្ហាញពីភាពខ្វះខាតធ្ងន់ធ្ងរនៅក្នុងវិធានការសុវត្ថិភាពរបស់ Titan រួមទាំងការរចនា ការត្រួតពិនិត្យ ការថែទាំ និងនីតិវិធីត្រួតពិនិត្យ។
របាយការណ៍ជាង 300 ទំព័រក៏បានបង្ហាញពីវប្បធម៌ការងារពិសពុលនៅឯ OceanGates ដែលដឹកនាំដោយ CEO Stockton Rush ។ របាយការណ៍បានរកឃើញថាវប្បធម៌ការងារពិសពុលដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលិកទាំងអស់។ មាន CEO ដែលធ្វើសកម្មភាពផ្តាច់ការ និងព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់លើដំណើរការការងាររបស់អ្នកដទៃ បិទបាំងកំហុស បណ្តេញអ្នកប្រឆាំង និងដកហូតព័ត៌មានដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ទាំងអស់នេះសុទ្ធតែអាចជៀសវាង ឬរារាំងបាន។
ក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ អតីតបុគ្គលិក OceanGate ជាច្រើននាក់បានចេញមុខបង្ហាញពីការអនុវត្តនៅពីក្រោយឆាករបស់ក្រុមហ៊ុន។ ពួកគេអះអាងថា នាយកប្រតិបត្តិបានប្រើវិធីសាស្រ្តដូចជាការបណ្តេញបុគ្គលិកជាន់ខ្ពស់ និងការគំរាមកំហែងបណ្តេញបុគ្គលិកផ្សេងទៀត ដើម្បីការពារនរណាម្នាក់ពីការនិយាយអំពីវិធានការសុវត្ថិភាពដែលមិនមានស្តង់ដារ។ កត្តាទាំងនេះរួមចំណែកដល់សោកនាដកម្មនេះ ហើយអ្នកពាក់ព័ន្ធទាំងអស់សង្ឃឹមថា របាយការណ៍នេះនឹងជួយទប់ស្កាត់គ្រោះថ្នាក់សោកនាដកម្មស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀតនាពេលអនាគត។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
ប្រភព៖ Reuters