នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ និងឯកឧត្តម បណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សស្រុក ឃុំ សាខាបក្សភូមិ មេនាយប៉ុស្តិ៍ និងស្មៀនឃុំ សរុបអ្នកចូលរួមចំនួន ៣៣១នាក់ ស្រី៨១នាក់។
👉ឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិតបានចំណាយអស់ចវិកាចំនួន ១៣.០២០.០០០រៀល ក្នុងនោះរួមមាន៖
-ឧបត្ថម្ភដល់សមាជិក សមាជិកាចំនួន៣៣១នាក់ ក្នុង១នាក់ ថវិកាចំនួន ២០.០០០រៀល
-កងកម្លាំងប៉ូលីស និងប្រជាការពារ
-គ្រួសារភៀសសឹកដែលមានជីវភាពខ្វះខាត់ចំនួន១៤គ្រួសារ
-អ្នកសារព័ត៌មាន
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។
បន្ទាប់មកឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិត បានអញ្ជើញផ្តល់កត្តិយសចូលរួមចែកអំណោយជូនគ្រួសារភៀសសឹកចំនួន ១៤គ្រួសារដែលមានជីវភាពខ្វះខាត មកពីខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
👉ចំពោះអំណោយដ៏ថ្លៃថ្លាររបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង១គ្រួសារទទួលបាន៖
-អង្ករ ១បេ ស្មើនឹង ២៥គីឡូក្រាម
-ទឹកបរិសុទ្ធ ៤យួរ
-ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ
-មុង ១ កន្ទេល ១ ក្រម៉ា ១ សារ៉ុង ១ សាប៊ូ ២ដុំ ច្រាស់ដុសធ្មេញ ១ ថ្នាំដុសធ្មេញ១
-ថវិកា ៥ម៉ឺនរៀល។
👉ថវិការបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ១០០.០០០រៀល
👉អំណោយរបស់រដ្ឋបាលស្រុក
-មីខ្លាឃ្មុំ១កេះ
-ទឹកត្រី ១យួរ
-ទឺកស៊ីអ៉ីវ ១យួរ
-ទឹកសុទ្ធ ៥យួរ
-ថវិកា ៥ម៉ឺនរៀល.
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។