អភិបាលស្រុកជើងព្រៃអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនៅឃុំព្រៃចារ ដើម្បីជំរុញអភិវឌ្ឍន៍ក្នុងស្រុក

អភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤២៥ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នារសៀលថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤២៥ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចារក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនេះ លោកអភិបាលបានលើកឡើងថា បន្ទាប់ពីការងារសាងសង់នេះរួច ជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ ជាពិសេសពលរដ្ឋរស់នៅក្នុង​ឃុំព្រៃចារ នេះផ្ទាល់តែម្ដង ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលក្នុងមូលដ្ឋាន។
លោកអភិបាល បន្តលើកឡើងផងដែរថាសមិទ្ធិផលទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះដែរ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុក។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនបន្តទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាពយូរអង្វែងជាដ៏រាប។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាល បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាកំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ដែលបាននឹងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ប្រជាជន កម្ពុជាទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលកន្លងទៅថ្មីៗនេះ៕

ពិធីនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំព្រៃចារ និងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលចូលរួមចំនួន ២៥៨ នាក់ ស្រី ១០៧ នាក់។ ក្រោយចប់ពិធីលោកអភិបាល និងក្រុមការងារ ក៏បានជូនសារ៉ុងអនុស្សាវរីយ៍ដល់អ្នកចូលរួមម្នាក់ ០១ផងដែរ។

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *