អ្នកនាំពាក្យកងទ័ពថៃ ច្រានចោលថា ថៃ គ្មានផែនការប្រើយោធាវាយដណ្ដើមកាន់កាប់ប្រាសាទតាក្របី!
===============
ឧត្ដមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ នៅរសៀលថ្ងៃច័ន្ទ ទី១១ សីហា នេះបានចេញមុខការពារមេបញ្ជាការភូមិភាគ២ ល្មោភសង្គ្រាម Boonsin Padklang ហើយបានក្រឡាស់សម្ដីគួរឱ្យអស់សំណើចថា ភាគីថៃ គ្មានចេតនាបង្ករឿង ឬ មានផែនការប្រើកម្លាំងយោធាវាយដណ្ដើមកាន់កាបន់ប្រាសាទតាក្របី ដូចការអះអាងរបស់កម្ពុជា នោះឡើយ៕